សេចក្តីអំពាវនាវ|រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ម្ចាស់រោងចក្រ សហគ្រាស ម្ចាស់ក្រុមហ៊ុនម្ចាស់អាជីវកម្មនានា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ មេត្តាជ្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំឱ្យមានយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ សម្រាប់ទារក និងកុមារកម្ពុជា រយៈពេល ១ខែពេញដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។


ផ្សាយ:ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)