BREAKING: ករណីមន្ត្រីកុហកថាជាទុរេនក្នុងស្រុក៖ សម្តេចតេជោថា ដកចេញពីក្របខណ្ឌ មិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅ ACU ទៀត.

សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ, សម្តេចនឹងបញ្ជូន មន្ត្រីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពី ក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវ មើលទៅលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ចោទប្រកាន់ តាមផ្លូវតុលាការ ដើម្បីជាការបញ្ជូនសារព្រមាន ទៅកាន់មន្ត្រីទូទាំងប្រទេស៕
នេះបើតាមការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត ព្រៃវែង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ៕
ផ្សាយ:ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)