ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោកជំទាវ​ បានអញ្ជើញ​ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព​ជំងឺ​លោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

(រាជធានី​ភ្នំពេញ)​: នាព្រឹក​ថ្ងៃទី​១៧ ខែឧសភា​ ឆ្នាំ២០២៦​ឯកឧត្តម​អភិសន្តិ​បណ្ឌិត​ ស​ សុខា​ ឧប​នាយករដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​លោកជំទាវ​ បានអញ្ជើញ​ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព​ជំងឺ​លោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបាននិងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងឱកាស​នោះ​ឯកឧត្តម​អភិ​សន្តិ​ ក៏បាននាំយកថវិកាមួយចំនួន ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃពេទ្យផងដែរ។

សូម​បញ្ជាក់​ថា​ លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕

 

ផ្សាយ​:ថ្ងៃទី​១៧ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង