ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលអំណោយសប្បុរសជនរបស់សាខា កាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួប ទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួម កម្លាំងគ្នា ដើម្បីមនុស្សធម៌»។

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលអំណោយសប្បុរសជនរបស់សាខា កាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួប ទី១៦៣ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២៦ ក្រោមប្រធានបទ «បន្តរួម កម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជន ទាំងអស់ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនដល់សាខាកាកបាទក្រហម និងជូនពរដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ច និងសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានគូសបញ្ជាក់ផងដែរថា អំណោយទាំងអស់នឹងយកទៅជួយទ្រទ្រង់ដល់ ប្រជាពលរដ្ឋទីទ័លក្រ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាពិសេសជួយដល់មូលនិធិគន្ធបុប្ផាផងដែរ។
ផ្សាយ:ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth












