ឯកឧត្តម ខូយ រីដា ដាក់ចេញបទបញ្ជាដាច់ណាត់លើការងារ ការពារបូរណភាពទឹកដី និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងកិច្ច ប្រជុំគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់

(ខេត្ត​ពោធិ៍សាត់)៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្ត ពោធិ៍សាត់ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត ដើម្បីពិភាក្សា និងដាក់ចេញនូវទិសដៅការងារ សំខាន់ៗចំពោះមុខ។

កិច្ចប្រជុំដែលបានរៀបចំឡើងនៅសាលប្រជុំទេពឧញ៉ា ឃ្លាំងមឿងនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈបញ្ជាការឯកភាពខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ របៀបវារៈនៃ អង្គប្រជុំបានផ្តោតសំខាន់លើការបូកសរុបលទ្ធផលការងារ អនុវត្តច្បាប់ចរាចរណ៍ ការបង្ក្រាបគ្រឿងញៀន ការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ព្រមទាំងការ តាមដានសភាពការណ៍សន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ។

នយោបាយភូមិ-ឃុំ-សង្កាតមានសុរត្ថភាព ព្រមទាំងការ តាមដានសភាពការណ៍សន្តិសុខនៅតាមព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសបិទអង្គប្រជុំ ឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោត សរសើរដល់កងកម្លាំង និងអាជ្ញាធរដែលបានលះបង់កម្លាំង កាយចិត្តបំពេញភារកិច្ចកន្លងមក។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជា និងការណែនាំយ៉ាង ម៉ឹងម៉ាត់ចំនួន ៧ ចំណុចដូចខាងក្រោម៖

១. ការពារបូរណភាពទឹកដី៖ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ បំផុត និងត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីការពារទឹកដី និង ទប់ទល់រាល់ការរំលោភបំពានពីភាគីថៃនៅតាមខ្សែបន្ទាត់ ព្រំដែន។

២. យុទ្ធនាការដាំដើមឈើព្រំដែន៖ ត្រូវជំរុញការដាំដើមឈើ តាមបណ្តោយព្រំដែនឱ្យសម្រេចបានជោគជ័យក្នុង ឆ្នាំ២០២៦នេះ ដើម្បីបម្រើឱ្យវិស័យបរិស្ថាន និងជាយុទ្ធសាស្ត្រ កំណត់ព្រំដែនរដ្ឋ។

៣. សន្តិសុខសណ្តាប់ធ្នាប់៖ ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយធានា គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង និងគ្មានក្រុមក្មេងទំនើង។

៤. សេវាសាធារណៈ និងការឆ្លើយតបព័ត៌មាន៖ ត្រូវផ្តល់ សេវាជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងត្រូវត្រៀមឆ្លើយតបឱ្យ ទាន់ពេលវេលាចំពោះព័ត៌មានអវិជ្ជមាននានា នៅក្នុងបណ្តាញ សង្គមផ្លូវការរបស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋ។

៥. អនាម័យ និងបរិស្ថាន៖ ពង្រឹងការគ្រប់គ្រងសំរាមនៅគ្រប់ ក្រុង-ស្រុក។ នគរបាលប៉ុស្តិ៍ត្រូវចុះអប់រំប្រជាពលរដ្ឋអំពី អនាម័យ និងត្រូវត្រៀមលក្ខណៈសង្គ្រោះក្នុងករណីមានគ្រោះ មហន្តរាយ ឬជំងឺរាតត្បាត។

៦. ការដោះស្រាយដីធ្លី និងលំនៅឋាន៖ ពន្លឿនការសម្រប សម្រួលជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីដីចំណីស្ទឹង ទៅរស់នៅទីតាំងថ្មីក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដើម្បី ធានាការរស់នៅស្របច្បាប់ និងមានស្ថិរភាព។

៧. ការត្រៀមទទួលថ្នាក់ដឹកនាំជាន់ខ្ពស់៖ ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងសោភ័ណភាពខេត្តឱ្យបានល្អបំផុត ដើម្បី ត្រៀមទទួលបដិសណ្ឋារកិច្ចប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់នាពេល ខាងមុខ ឱ្យសក្តិសមនឹងមុខមាត់ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា រាល់បទបញ្ជាទាំងនេះ តម្រូវឱ្យគ្រប់អង្គភាពអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ បំផុត ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនក្នុងខេត្ត ទាំងមូល។

 

ផ្សាយ​:ថ្ងៃទី​១៩ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷​ក្រសួង​ព័ត៌មាន

 

ព័ត៌មានដែលជាប់ទាក់ទង