លោក​ នួន​ ប៊ុនថុល​ អភិបាល​ក្រុងកំពង់សោម​ អញ្ជើញ​ចុះបេីកការដ្ឋាន​ឈូស​សាងសង់​ផ្លូវ ១​ខ្សែ ស្ថិត​នៅ​ក្នុងភូមិ​បឹង​តា​ស្រី សង្កាត់​បឹង​តា​ព្រហ្ម ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ។​

(ខេត្ត​ព្រះសីហនុ)​: ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦​នេះ លោក នួន ប៊ុ​ន​ថុ​ល អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពង់សោម ចុះ​បើក​ការដ្ឋាន​ឈូស​សាងសង់​ផ្លូវ ១​ខ្សែ ស្ថិត​នៅ​ក្នុងភូមិ​បឹង​តា​ស្រី សង្កាត់​បឹង​តា​ព្រហ្ម ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ចាប់ពី​ចំណុច​រមាស​ងាប់ ទៅ​ដល់​វត្ត​រតនគិរី​សាគរ​ម៉ា​អ៊ូរ​(​ម៉ា​អ៊ូរ​) ដែល​មាន​ប្រវែង ១,៤០០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ (​ប្លង់​គោល​) ។

ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នេះ នឹង​ជួយ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ទៅ​សាលារៀន មន្ទីរពេទ្យ ឬ​ទៅ​ប្រកបការងារ​ប្រចាំ​ថ្ងៃ កាន់តែ​ងាយស្រួល​មាន​ភាព​រហ័ស​ទាន់ចិត្ត និង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ទំនិញ​ផ្សេង​ៗ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ៕

 

ផ្សាយ​:ថ្ងៃទី​២០ ខែឧសភា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​នួន​ ប៊ុនថុល-Noun Bunthol

 

ព័ត៌មានដែលជាប់ទាក់ទង