អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រី ជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវលេខ ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

(ខេត្តព្រះសីហនុ)​: កាលពីព្រឹកថ្ងៃទី២៤ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រី ជំនាញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវលេខ ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវបេតុងដែលកំពុងស្ថាបនានេះ មានបណ្តោយជាង ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ ព្រមទាំងមាន ប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវផងដែរ។ គម្រោងនេះ ត្រូវបានឧបត្ថម្ភ ថវិកាសាងសង់ដោយលោកជំទាវ ប្រាក់ ចាន់សុខា ដែលត្រូវគេដឹងថាត្រូវចំណាយ ថវិកាអស់ខ្ទង់ ១០ម៉ឺនដុល្លារជាង គ្រោងនឹងបិទបញ្ចប់រួចរាល់នាពេលខាងមុខឆាប់ៗនេះ។

លេីសពីនេះ ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ក៏បាន​ធ្វេីការ​កោតសរសើរ​ និងថ្លែងអំណរគុណដល់ សប្បុរសជន ដែលបានចូលរួមថវិកាផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការរីកចម្រើន និងការអភិវឌ្ឍជាបន្តបន្ទាប់។

 

ផ្សាយ​:ថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង