លោក មីន ចាន់ធី ប្រធានសមាគម និងជាចាងហ្វាងគេហទំព័រអាស៊ានដេលី សូមផ្ញេីសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារនៃសពរបស់ លោក ម៉ម នឿន អតីតក្រុមការងារសមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មាន ដើម្បីសន្តិភាព!
សារលិខិតចូលរួមរំលែកមរណទុក្ខ
ចំពោះជូន
គ្រួសារនៃសពរបស់ លោក ម៉ម នឿន អតីតក្រុមការងារសមាជិកសមាគមសម្ព័ន្ធយុវជនសារព័ត៌មាន ដើម្បីសន្តិភាព
លោក មីន ចាន់ធី ជាប្រធានសមាគម ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជន សារព័ត៌មាន ដើម្បីសន្តិភាព មានក្តីរន្ធត់ចិត្ត ក្ដុកក្ដួល និងសោកស្តាយឥតឧបមា ដែលបានទទួលដំណឹងថា លោក ម៉ម លឿន អតីត សមាជិកសមាគមសម្ព័ន្ធ យុវជនសារព័ត៌មានដើម្បីសន្តិភាព បានទទួលមរណៈភាពដោយខ្សែភ្លើងឆក់ កាលពីថ្ងៃ អាទិត្យ ៨ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ ក្នុងជន្មាយុ ៣៨ឆ្នាំ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
មរណៈភាពរបស់លោក ម៉ម នឿន គឺជាការបាត់បង់នូវ ភរិយា ម្តាយ ម្តាយក្មេក និងជីដូន ដែលជាទីគោរព ស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងជាការបាត់បង់ ធនធានមួយរូប ដែលតែងតែចូលរួម ចំណែកការងារមនុស្សធម៌ ជួយប្រជាជនដែលខ្វះខាត និងការងារសង្គមជាច្រើននាពេលកន្លងមក។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនៅមរណៈទុក្ខដ៏ក្រៀមក្រំនេះជាមួយ ក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធលោក ម៉ម នឿន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ក្រុមគ្រួសារទទួលនូវមនោសញ្ចេតនារំលែកនូវមរណៈទុក្ខ ដ៏ក្រៀមក្រំបំផុត ពី យើងខ្ញុំទាំងអស់គ្នា។
ផ្សាយ:ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)



