ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅសាលាមតេយ្យ និងបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ)​:សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ បច្ចុប្បន្នមានសិស្សានុសិស្សកំពុង សិក្សាសរុបប្រហែល ២,៩០០នាក់។ អ្វីដែលជាមោទនភាព ខ្លាំងសម្រាប់សាលា ក៏ដូចជាខេត្តព្រះសីហនុទាំងមូលនោះគឺ សាលាមួយនេះបានជាប់ឈ្មោះជា «សាលាឆ្នើម Top 5 ប្រចាំប្រទេស» រួចមកហើយ តាមរយៈការធ្វើបទបង្ហាញ យ៉ាងជោគជ័យ​ នៅព្រឹកថ្ងៃទី២៥ ឧសភា ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៅសាលាមតេយ្យ និងបឋមសិក្សា ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ​ ដោយ​ផ្ទាល់​ រួមជាមួយ​មន្ត្រី​ក្រោម​ឱវាទ​ជាច្រេីនរូបទៀត។​

ឆ្លៀត​ក្នុងឨកាស​នោះ​ ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏​បានធ្វេីការសំណេះសំណាល​ ជាលោកគ្រូ-អ្នកគ្រូ​ ក៏ដូចជាបងប្អូនអាជីវករដែលលក់ដូរ ក្នុងសាលារៀន ដោយបានណែនាំ និងក្រើនរំលឹកឱ្យពួកគាត់ បន្តយកចិត្តទុកដាក់ខ្ពស់លើការរក្សាអនាម័យ លក់ដូរចំណី អាហារដែលមានសុវត្ថិភាព គ្មានសារធាតុគីមី និងជៀសវាង ការលក់ភេសជ្ជៈ ឬនំចំណីដែលប៉ះពាល់ដល់សុខភាពកុមារ​ លេីសពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វេីការបង្ហាត់បង្រៀនដល់ប្អូនៗកុមារដែលជាទំពាំងស្នងឫស្សីអោយខិតខំសិក្សារៀនសូត្រ​ក្រេបជញ្ជក់ចំណេះដឹង​ និងធ្វេីជាសិស្សល្អ កូនល្អ មិត្តល្អ​ក្នុងការអភិវឌ្ឍន៍​ ដេីម្បីជួយកិច្ចសង្គម និងប្រទេសជាតិនៅថ្ងៃមុខ។

បន្ទាប់ពី​សំណេះសំណាល​រួច​ ឯកឧត្តម​អភិបាលខេត្ត​ ក៏បានអញ្ចេីញទៅពិនិត្យបណ្ណាល័យសិក្សា​ បរិវេណសាលានិងកន្លែងសំរាប់កុមារតូចញុំាអាហារផងដែរ នេះគឺជាសកម្មភាពឆ្លុះបញ្ជាំងអោយឃេីញពីការយកចិត្តទុកដាក់ក្នុងការវិនិយោគ និងលេីកកម្ពស់ស្តង់ដាសាលា ក៏ដូចគ្នានឹងអនាគតរបស់កុមារចំពោះថ្នាក់ដឹកនាំដ៏គំរូមួយរូបដែលអាណាព្យាបាល និងប្រជាពលរដ្ឋទាំងមូលក្នុងខេត្តព្រះសីហនុចង់បាន។

 

ផ្សាយ​:ថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

 

ព័ត៌មានដែលជាប់ទាក់ទង