
(រាជធានីភ្នំពេញ): នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ព្រឹត្តិ ការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមនៅ កម្ពុជាឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោម អធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ Trinh Thi Thuy អនុរដ្ឋ មន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាល មហោស្រពសន្និសីទចតុម្មុខ។
ថ្លែងនៅក្នុងព្រឹត្តិ ការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែង ថារយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជានិង វៀតណាមតែងតែមានទំនាក់ទំនងក្នុងស្មារតី អ្នកជិតខាងល្អ សាមគ្គីភាព និងយោគយល់គ្នា ខ្ពស់។
ផ្សាយ:ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)



