រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំពិភាក្សាលទ្ធផល នៃការដោះស្រាយបញ្ហា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ និងរាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លឹម សុភា អភិបាល នៃគណៈ អភិបាលខណ្ឌជ្រោយចង្វារ

(រាជធានីភ្នំពេញ): នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំពិភាក្សាលទ្ធផល នៃការដោះស្រាយបញ្ហា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌ និងរាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក លឹម សុភា អភិបាល នៃគណៈ អភិបាលខណ្ឌជ្រោយចង្វារ កិច្ចប្រជុំនេះធ្វេីឡេីងក្នុងសាលប្រជុំរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារដោយមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរង កងកម្លាំងប៉ូលីស ប៉េអុឹម និងមន្ត្រីរដ្ឋបាលខណ្ឌជាច្រេីនរូបទៀត។
កិច្ចប្រជុំផ្តោតសំខាន់ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង បន្តឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ។
ផ្សាយ:ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាល ណ្ឌជ្រោយចង្វារ













