ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់ អភិបាល និងស្នងការថ្មីខេត្តមណ្ឌលគិរី យកចិត្ត ទុកដាក់បំពេញភារកិច្ចស្នូល ពិសេសការងារ បោសសម្អាត Online Scams

(ខេត្ត​មណ្ឌលគិរី)​: ក្នុងពិធីប្រកាសឯកឧត្តម គង់ គឹមនី ជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក វរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានសង្កត់ជាថ្មីទៀតអំពីភាព ចាំបាច់នៃការពង្រឹងកិច្ចប្រតិបត្តិការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការប្តេជ្ញាចិត្តដ៏ អាទិភាពខ្ពស់បំផុត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃម៉ឺងម៉ាត់របស់សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា ទន្ទឹមគ្នានិងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បាន មានប្រសាសន៍ណែនាំឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរ អភិបាលរាជធានី ខេត្ត ស្នងការនគរបាល រាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និង កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្ត ទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ ស្តីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។

ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា បានបន្តរំលឹកអង្គពិធី អំពី ភាពចាំបាច់ និងសារៈសំខាន់នៃការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ មូលដ្ឋាន ត្រូវចាត់ទុកថាជាយន្តការ និង ជាគោលការណ៍គ្រឹះ ត្រូវរួមគ្នាអនុវត្តឱ្យបាន សកម្ម និងមានប្រសិទ្ធភាព រួមមាន៖ ១.ផ្តល់ សេវាសាធារណៈ និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ៤. គ្មាន អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រីនិងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និង គ្មានក្មេងទំនើង ៥. ដោះស្រាយវិវាទនៅ មូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយ គុណភាព និងប្រសិទ្ធភាព ៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និង ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាត កាច សាហារប្រកបដោយប្រសិទ្ធភាព។ ៧ចំណុច នេះ គឺជាភារកិច្ចចម្បងបំផុតដែលត្រូវតែ អនុវត្តជាដាច់ខាត ដើម្បីផ្តល់ភាពកក់ក្តៅជូន ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា ការប្រកាសចូលកាន់ មុខតំណែងនេះ គឺជាការអនុវត្តស្របតាម ការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងស្របទៅតាមតម្រូវការចាំបាច់។ ឯកឧត្តម អភិសន្តិបណ្ឌិត បញ្ជាក់ទៀតថា ការផ្លាស់ប្តូរ នេះ គឺជារឿងធម្មតាក្នុងជីវភាពមន្ត្រីរាជការ ក្នុងគោលដៅធានាបាននូវនិរន្តរភាព និង ប្រសិទ្ធភាពជាងមុន លើការដឹកនាំ គ្រប់គ្រង ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ តាមរយៈការរួមចំណែកអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងផ្តល់ ការលើកទឹកចិត្ត ចំពោះស្នាដៃសមិទ្ធផល ដែល សម្រេចបានកន្លងមកក្នុងខេត្តមណ្ឌលគិរី ក្រុម ការដឹកនាំរបស់ឯកឧត្តម ថង សាវុន និងស្នងការ ដ្ឋាននគរបាល ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំថ្មីទាំងពីរ ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកកិច្ច សហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធ និង បន្តកិច្ចសហការល្អជាប្រក្រតី ជាមួយបណ្តាខេត្ត ជាប់ព្រំដែន សំដៅជំរុញការអភិរឌ្ឍសេដ្ឋកិច្ច សង្គម នៅតាមតំបន់ព្រំដែនឱ្យកាន់តែរីកចម្រើន ព្រមទាំងបង្កើនការផ្លាស់ប្តូរទំនាក់ទំនង និងការ ជួយគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយព្រំដែន ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិ ការ និងការអភិវឌ្ឍ។៕

 

ផ្សាយ​:ថ្ងៃទី​២៨ ខែឧសភា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ក្រសួង​មហាផ្ទៃ

 

ព័ត៌មានដែលជាប់ទាក់ទង