អភិបាល​ខេត្ត​កំពង់ចាម​ ប្តេជ្ញា​ បោសសំអាត​ និងទប់ស្កាត់ (Online​ Scams​) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕

(ខេត្ត​កំពង់ចាម)​: អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ពន្លឿនការងារដែលនៅសេសសល់ ជាពិសេសការបម្រើសេវាសូរិយោដី ឲ្យបានល្អប្រសើរ បន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងអង្គភាពមួយនេះ បានទទួលជ័យលាភីលេខ១ ទូទាំងប្រទេស ២ឆ្នាំជាប់គ្នា។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយ ដែលនៅសេសសល់ ស្ថិតនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងក្នុង​កិច្ចប្រជុំត្រួតពិនិត្យសេវាច្រកចេញចូលតែមួយនោះដែរ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្នុងនាមគណៈបញ្ជាការឯកភាព​រដ្ឋបាលគ្រប់ថ្នាក់​ នៃខេត្តកំពង់ចាម បានសច្ចាធានាជូនសម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចហើយ​ ដោយបានប្តេជ្ញា​ បោសសំអាត​ និងទប់ស្កាត់ (Online​ Scams​) កុំឲ្យកើតមាននៅលើទឹកដីនៃខេត្តកំពង់ចាម ដើម្បីលើកមុខមាត់កិត្តិយសជូនជាតិកម្ពុជាយើង៕

 

ផ្សាយ​:ថ្ងៃទី​២៩ ខែឧសភា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​អ៊ុំ សូណា

 

ព័ត៌មានដែលជាប់ទាក់ទង