ក្រុមការងារចម្រុះ ក្រសួងសធារណះការ និងដឹកជញ្ជូន បានចុះឆ្មក់បង្ក្រាបលើរថយន្តផ្ទុកលើសទម្ងន់ ជាច្រេីនគ្រឿងក្នុងខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់): អនុវត្តតាមបទបញ្ជា យ៉ាងតឹងរឹង របស់ក្រសួងសារណះការណ៍ និងដឹកជញ្ជូនផ្លូវគោកទៅលើរថយន្តទាំងឡាយណាដែលផ្ទុកទម្ងន់ ត្រូវតែមានវិធានការអោយខានតែ បានមិនអាចលើកលែង ។
ជាក់ស្តែងកាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០០២៦ ឈានចូល ថ្ងៃទី១ខែមិថុនាឆ្នាំ២០០២៦ កន្លងទៅថ្មីៗនេះ ដោយអនុវត្តផ្ទាល់តាមបទបញ្ជារបស់ ឯកឧត្តមរដ្ឋមន្ត្រី និងជា ប្រធានគណះកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ក្រុមការងារដឹកនាំ ក្នុងនោះដោយមាន ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម សហការ និង មន្ត្រីស្ថានីយ៍ជញ្ជីង ឃ្លាំងមឿង បានចុះពួនស្ទាក់ចាប់ ឃាត់លើរថយន្តផ្ទុកលើសទម្ងន់ កំរិតកំណត់ នូវចំណុច ២ទីតាំងខុសគ្នា និងទទួលបានលទ្ធផលដូចខាងក្រោម ។
– ចំណុច គីឡូម៉ែត្រ លេខ៣ ក្នុងស្រុកបាកាន បានត្រួតពិនិត្យ រថយន្ត ចំនួន ២ គ្រឿងប្រភេទ សណ្តោង រុឺម៉កភ្លៅ ៦ ដោយដឹកផ្ទុកទម្ងន់សរុប ៨៧តោន និង ៩០តោន
គិតជាទម្ងន់លើស ស្មើរ ៤២តោន និង ៤៥ តោន ។ នៅលេីផ្លូវជាតិលេខ ៥ ចន្លោះ គីឡូម៉ែត្រ លេខ ១៩១ និង គ.ម លេខ ១៩២ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានត្រួតពិនិត្យបន្ទាប់ ចំនួន ៤ គ្រឿង បន្ថែម ភ្លៅ៤ លើសសរុប ចំនួន ៣៨តោនបច្ចុប្បន្ន រថយន្ត ទាំងនោះ បាននិងកំពុងរក្សាទុកនៅ មន្ទីរសាធារណះការ ដើម្បីបន្តនីតិវិធី ។
ផ្សាយ:ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷និពន្ធនាយករងប្រចាំខេត្តពោធិ៍សាត់



