មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ និង​មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត​ អញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន​ ក្នុងស្រុក​ស្ទឹងហាវ.

(ខេត្ត​ព្រះសីហនុ)​: នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាករអាវុធហត្ថខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានតំណាងឱ្យ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះបំពេញបេសកកម្មមនុស្សធម៌ ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

១. ការប្រគល់ផ្ទះ និងសម្ភារៈជូនគ្រួសារទីទ័លក្រ

ក្រុមការងារបានចុះជួបសំណេះសំណាល នាំយកសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងបានធ្វើការប្រគល់ផ្ទះចំនួន ០១ខ្នង (ទំហំ ៤.៥×៧ ម៉ែត្រ លើទំហំដី ១០×៥០ ម៉ែត្រ) ជូនដល់គ្រួសារទីទ័លក្រជាក់ស្តែង និងមានពិការភាព គ្មានដីធ្លីផ្ទះសម្បែងពិតប្រាកដ ឈ្មោះ នួន វុធ ភេទប្រុស អាយុ ៦៤ឆ្នាំ សមាជិកក្នុងបន្ទុក៖ ០៥ នាក់

២. ការសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន

ក្នុងឱកាសនោះដដែល ថ្នាក់ដឹកនាំក៏បានបន្តចុះជួបសំណេះសំណាល និងនាំយកអង្ករទៅឧបត្ថម្ភជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ០៥គ្រួសារ ដែលកំពុងរស់នៅលើដីឡូត៍សម្បទានសង្គមកិច្ច។

៣. ការពិនិត្យសមិទ្ធផលអណ្តូងទឹកស្អាត

ក្រុមការងារក៏បានអញ្ជើញទៅត្រួតពិនិត្យមើលអណ្តូងទឹកស្អាត ដែលបានប្រគល់ជូនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ជូនដល់ លោក លួន ចោម ភេទប្រុស អាយុ ៦៣ឆ្នាំ (អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុដែលបានចូលនិវត្តន៍ និងជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះសីហនុ)។

 

ផ្សាយ​:ថ្ងៃទី​៣ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ ឧត្តមសេនីយត្រី ហេង ប៊ុនទី(FB)

 

 

ព័ត៌មានដែលជាប់ទាក់ទង