អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមកម្មវិធី”ចាក់បាញ់ឆែវ១០០ខ្ទះ”អ្នកភូមិកោះថ្មី ស្រុកកោះសូទិន.

(កំពង់ចាម) អ្នកភូមិកោះថ្មី ស្រុកកោះសូទិន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានរៀបចំកម្មវិធី “ចាក់បាញ់ឆែវ១០០ខ្ទះ” ចែកជូនពិសារដោយឥតគិតថ្លៃ ដើម្បីរក្សានូវប្រពៃណី និងវប្បធម៌ដ៏ល្អពូផង់របស់ខ្មែរយើង នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ នេះ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ភ្លក់ ពិសារ ដោយឥតគិតថ្លៃ ស្ថិតក្រោមវត្តមានដ៏ កក់ក្តៅពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សា ខេត្ត និងមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ យ៉ាងច្រើនកុះករ។
ក្នុងឱកាសនៃការជួបជុំដ៏ប្រកបដោយក្តីសប្បាយរីករាយ និង ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញនូវក្តីរំភើប និងការកោតសរសើរ ចំពោះពុកម៉ែ បងប្អូន អ្នកភូមិថ្មី ឃុំកោះសូទិន ទាំងអស់ដែល ដែលបានបង្កើតកម្មវិធីដ៏ ពិសេសនេះឡើង ដែលបញ្ជាក់អំពីសាមគ្គីភាព និងភាពសុខដុមរមនានៅក្នុងសហគមន៍មួយ ប្រប្រកបដោយសុភមង្គល ក្រោមដំបូលនៃម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី។
ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ អ្នកភូមិថ្មី ឃុំកោះសូទិន សូមបន្តថែរក្សានូវប្រពៃណីដ៏ល្អផូផង់ មួយនេះឲ្យបានគង់វង្សយូរអង្វែង៕
ផ្សាយ:ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷រដ្ឋបាលខេត្តកំពង់ចាម













