លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ): នាព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ពិធីនេះប្រារព្ធឡើងនៅសាលប្រជុំធំ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាទូទាំងខេត្តព្រះសីហនុសរុបប្រមាណជាង១០០០នាក់៕
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វេីការផ្តាំផ្ញេីអោយប្អូនៗដែលនឹងត្រូវប្រលងបញ្ចប់ឆ្នាំសិក្សានាពេលខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រធ្វេីយ៉ាងណា ដេីម្បីអោយបានជាប់និទ្ទេសល្អ៕
លេីសពីនេះឯកឧត្តមអភិបាល ក៏បានជម្រុញលេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ប្រសិនបេីប្រលងជាប់បាននិទ្ទេស(A) រដ្ឋបាលខេត្តព្រះសីហនុនឹងមានរង្វាន់ជូនជាការលេីកទឹកចិត្តផងដែរ៕
ផ្សាយ:ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)






