ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាលជាមួយសិស្សថ្នាក់១២ ឆ្នាំសិក្សា ២០២៥-២០២៦

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ សំណេះសំណាលជាមួយសិស្សថ្នាក់១២ ឆ្នាំសិក្សា ២០២៥-២០២៦ ដែលសិក្សានៅគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ក្នុងក្រុងព្រះសីហនុ ពិធីនេះ ប្រារព្ធឡើងនៅសាលប្រជុំធំ មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុសរុបប្រមាណជាង១០០០នាក់៕
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើអោយប្អូនៗដែល នឹងត្រូវប្រលងបញ្ចប់ឆ្នាំសិក្សានាពេលខាងមុខនេះ ត្រូវខិតខំ ប្រឹងប្រែងរៀនសូត្រធ្វើយ៉ាងណា ដើម្បីអោយបានជាប់និទ្ទេស ល្អ៕
លើសពីនេះឯកឧត្តមអភិបាល ក៏បានជម្រុញលើកទឹកចិត្តដល់ សិស្សានុសិស្សទាំងអស់ ប្រសិនបើប្រលងជាប់បាន និទ្ទេស(A) រដ្ឋបាលខេត្តព្រះសីហនុនឹងមានរង្វាន់ជូនជា ការលើកទឹកចិត្តផងដែរ៕
គួរបញ្ជក់ផងដែរថា កាលពីសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ សិក្សា២០២៤-២០២៥ ខេត្តព្រះសីហនុមានបេក្ខជនប្រឡងជាប់ និទ្ទេស (A) មានចំនួន ៥៦នាក់ ស្រី ចំនួន ២៦នាក់ ហេីយការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៥-២០២៦ ឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។
ផ្សាយ:ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth















