ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ «អគារ រដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ»

(ខេត្ត​ព្រះសីហនុ)​: ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ»នាព្រឹកថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៦​ ស្ថិតនៅ​ក្នុងសង្កាត់១ ក្រុងព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមអមដំ ណើរពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប​ទៀត​។

 

ផ្សាយ​:ថ្ងៃទី​១៣ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​រដ្ឋបាល​ខេត្ត​ព្រះសីហនុ

 

 

 

ព័ត៌មានដែលជាប់ទាក់ទង