ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បាន អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាជាមួយយុវជន គណបក្សខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ារ៉ាត សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាល។

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បាន អញ្ជើញចូលរួមក្នុងវេទិកាពិភាក្សាជាមួយយុវជន គណបក្សខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ារ៉ាត សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន កម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាល​ ពិធី​នេះ ប្រារព្ធ​ឡេីងនៅសាលប្រជុំសាខារបស់មន្ទីរគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង​ព្រះសីហនុ​ ដោយមានការអញ្ជេីញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក នៃយុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល​ និងមន្ត្រីគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្សខេត្ត សរុបប្រមាណជា ៨៤៥ នាក់។

ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សានោះរួមមាន៖ ការចូល រួមទប់ស្កាត់នូវព័ត៌មានក្លែងក្លាយនិងអុជអាលពីជម្លោះ ព្រំដែន, យន្តការដោះស្រាយជម្លោះជាមួយថៃ, បញ្ញាប ការចងចាំនូវការឈឺចាប់ដោយសារសង្គ្រាមឈ្លាន ពានរបស់ថៃ, ច្បាប់កាតព្វកិច្ចយោធា ក្នុងស្មារតីស្នេហា ជាតិមាតុភូមិ, ការពហិការផលិតផលថៃក្នុងប្រទេស, គោលនយោបាយគណបក្សក្នុងការផ្តល់ឱកាសដល់ យុវជនបម្រើប្រជាជននៅថ្នាក់មូលដ្ឋានរបស់ខ្លួន, ផលប៉ះ ពាល់នៃសង្គ្រាមលើតម្លៃប្រេងសាំងក្នុងស្រុក, អំពើពុក រលួយ, អត្រានុកូលដ្ឋាន, ការយកចិត្តទុកដាក់ឧបត្ថម្ភ ដល់គ្រួសារវីរកងទ័ពជួរមុខនិងក្រុមគ្រួសារយោធិន ពិការឬពលីដោយសារសង្គ្រាម ព្រមទាំងគ្រួសារភៀ សសឹក។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តល់នូវអនុសាសន៍ មួយចំនួនដល់យុវជនគណបក្សខេត្តព្រះសីហនុ សម្រាប់ ជាទុនក្នុងការបន្តអនុវត្តការងារគណបក្សប្រកបដោយ ប្រសិទ្ធភាព មានជាអាទិ៍៖ ត្រូវបន្តសហការជាមួយថ្នាក់ ដឹកនាំគណបក្សនៅគ្រប់ថ្នាក់ជាមួយនឹងការពង្រឹងនូវ រចនាសម្ព័ន្ធរបស់ខ្លួនដោយក្នុងនោះត្រូវពង្រីកកម្លាំង យុវជននៅគ្រប់មូលដ្ឋានរបស់ខ្លួន, បន្តផ្សព្វផ្សាយពីកិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុ ជីវិតប្រជាជន និងការពារបូរណភាពទឹកដី, ចូលរួមពហិ ការចំពោះការប្រើប្រាស់ទំនិញបរទេសឈ្លានពាន និង លើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក, ការរួមគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ និងការអនុវត្តនូវសេចក្តី សម្រេចរបស់គណបក្សស្តីពី «ផែនការឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ៕

 

ផ្សាយ​:ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង