ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងសមាជិកគណបក្ស ខ.២៦”A” និងជាអនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងវេទិកាពិភាក្សាជាមួយយុវជនគណបក្សខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាល

(ខេត្តព្រះសីហនុ)៖ នាព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ គ្រប់គ្រងសមាជិកគណបក្ស ខ.២៦”A” និងជាអនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ក្នុងវេទិកាពិភាក្សាជាមួយយុវជនគណបក្សខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិក គណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាល វេទិការនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំធំគណបក្សខេត្ត ស្ថិតក្នុង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង សមាជិក នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមន្ត្រីគណបក្សខេត្ត ព្រមទាំងសមាជិកយុវជនគណបក្ស ខេត្ត សរុបប្រមាណជា ៨៤៥ នាក់៕
ខ្លឹមសារនៃ វេទិការចពិភាក្សានាព្រឹកនេះផ្តោតសំខាន់រួមមាន៖ ការចូល រួមទប់ ស្កាត់នូវព័ត៌មានក្លែងក្លាយនិងអុជអាលពីជម្លោះ ព្រំដែន, យន្ត ការដោះស្រាយជម្លោះជាមួយថៃ, បញ្ញាប ការចងចាំនូវការឈឺ ចាប់ដោយសារសង្គ្រាមឈ្លាន ពានរបស់ថៃ, ច្បាប់កាតព្វកិច្ច យោធា ក្នុងស្មារតីស្នេហា ជាតិមាតុភូមិ, ការពហិការ ផលិតផលថៃក្នុងប្រទេស, គោលនយោបាយគណបក្សក្នុងការ ផ្តល់ឱកាសដល់ យុវជនបម្រើប្រជាជននៅថ្នាក់មូលដ្ឋានរបស់ ខ្លួន, ផលប៉ះ ពាល់នៃសង្គ្រាមលើតម្លៃប្រេងសាំងក្នុងស្រុក, អំពើពុក រលួយ, អត្រានុកូលដ្ឋាន, ការយកចិត្តទុកដាក់ឧបត្ថម្ភ ដល់គ្រួសារវីរកងទ័ពជួរមុខនិងក្រុមគ្រួសារយោធិន ពិការឬពលីដោយសារសង្គ្រាម ព្រមទាំងគ្រួសារភៀសសឹក។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានផ្តល់នូវអនុសាសន៍ មួយចំនួនដល់យុវជនគណបក្សខេត្តព្រះសីហនុ សម្រាប់ ជាទុនក្នុងការបន្តអនុវត្តការងារគណបក្សប្រកបដោយ ប្រសិទ្ធភាព មានជាអាទិ៍៖ ត្រូវបន្តសហការជាមួយថ្នាក់ ដឹកនាំគណបក្សនៅគ្រប់ថ្នាក់ជាមួយនឹងការពង្រឹងនូវ រចនាសម្ព័ន្ធ របស់ខ្លួនដោយក្នុងនោះត្រូវពង្រីកកម្លាំង យុវជននៅគ្រប់ មូលដ្ឋានរបស់ខ្លួន, បន្តផ្សព្វផ្សាយពីកិច្ច ខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការការពារអាយុ ជីវិតប្រជាជន និងការពារ បូរណភាពទឹកដី, ចូលរួមពហិ ការចំពោះការប្រើប្រាស់ទំនិញ បរទេសឈ្លានពាន និង លើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក, ការរួមគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ និងការអនុវត្តនូវសេចក្តី សម្រេចរបស់គណបក្សស្តីពី «ផែនការឆ្ពោះទៅ កាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ៕
ផ្សាយ:ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)


















