ឯកឧត្តម គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ អំពាវនាវដល់អ្នកដែលបានទិញទំនិញ សាច់ប្រហិតគ្រប់ប្រភេទដែលខូចគុណភាព ពីយីហោឬម៉ាក TSP ដែលមានទីតាំងស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កុំយកទៅចែកចាយឬលក់បន្ត និងសូមផ្តល់ កិច្ចសហការជាមួយសមត្ថកិច្ច ប្រគល់ទំនិញទាំងអស់នោះមកឱ្យ ក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ បញ្ចៀសកុំអោយប្រជាពលរដ្ឋ យកទៅបរិភោគ នាំឱ្យប៉ះពាល់ដល់សុខភាព(មានវីដេអូ​)​ ។

(ខេត្ត​កណ្តាល)​: នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង ឃ្លាំងស្តុកទំនិញ សាច់បង្កក នៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុង​ឱកាស​នោះ​ ឯកឧត្តម គួច ចំរើន អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ បានអំពាវនាវដល់អ្នកដែលបានទិញទំនិញ សាច់ប្រហិត (ប្រហិតសាច់ក្តាម នំប៉ាវ ហត ដក និងប្រហិតចម្រុះ១៣មុខ )គ្រប់ប្រភេទដែលខូចគុណភាព ពីយីហោឬម៉ាក TSP ដែលមានទីតាំងស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល កុំយកទៅចែកចាយឬលក់បន្ត និងសូមផ្តល់ កិច្ចសហការជាមួយសមត្ថកិច្ច ប្រគល់ទំនិញទាំងអស់នោះមកឱ្យ ក្រុមការងារ ដើម្បីធ្វើការត្រួតពិនិត្យ បញ្ចៀសកុំអោយប្រជាពលរដ្ឋ យកទៅបរិភោគ នាំឱ្យប៉ះពាល់ដល់សុខភាព ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែមិថុនា​ ​ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

🎥​ រដ្ឋបាល​ខេត្ត​កណ្តាល

📷​ប្រតិកម្ម​រហ័ស​ខេត្ត​កណ្តាល​

 

ព័ត៌មានដែលជាប់ទាក់ទង