ខេត្តព្រះសីហនុ​ សូមស្វាគមន៍! ពិធីសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការហាងភីហ្សាហាត់ (Pizza Hut) និង ហាងការ៉េម Mona Gelato (ការ៉េមអ៊ីតាលី) សាខាក្រុង ព្រះសីហនុ។

(ខេត្ត​ព្រះសីហនុ)​: នារសៀល​ថ្ងៃទី១៨​ ខែមិថុនា​ ឆ្នាំ២០២៦​ ក្រុមហ៊ុនឈានមុខគេក្នុងវិស័យម្ហូបអាហារលំដាប់ថ្នាក់អន្តរជាតិធំៗ២ បានរៀបចំពិធីសម្ពោធបើកដំណើរការជាផ្លូវការរបស់ខ្លួននូវ ហាងភីហ្សាហាត់​ របស់អាមេរិក និងហាងការ៉េមដ៏ល្បីឈ្មោះរបស់អឺរ៉ុប MONA GELATO (ការ៉េមអ៊ីតាលី) សាខាខេត្តព្រះសីហនុ​ ដែលមានទីតាំងនៅក្នុងបរិវេណអគារ PENINSULA BAY (ទីលានតេជោ) ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ។

យោងតាម​ប្រសាសន៍​របស់លោកនាយកប្រតិបត្តិ​ Pizza​ Hut បានអោយដឹងថា​ពាក្យថា Pizza​ Hut​ Cambodia​ ស្ថិតក្រោមការគ្រប់គ្រង គឺ Getz Group។ ក្រុមហ៊ុនមានប្រវត្តិយូរអង្វែងមកហេីយ ដោយបានបង្កើតឡើងនៅសហរដ្ឋអាមេរិកកាលពី ១៧៤ ឆ្នាំមុន ពោលគឺក្នុងឆ្នាំ ១៨៥២ ដោយបងប្អូន Getz ពីរនាក់។ចាប់តាំងពីពេលនោះមក Getz Group បានរីកចម្រើនក្លាយជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយដែលមានចំណូលប្រចាំឆ្នាំប្រមាណ ៣ ពាន់លានដុល្លារអាមេរិក និងមានប្រតិបត្តិការនៅក្នុងចំណោមចំនួន ៩៤ ប្រទេសជុំវិញពិភពលោក។អាជីវកម្មស្នូលរបស់ក្រុមហ៊ុមគឺផ្នែកឱសថ និងសុខាភិបាល ហើយក្រុមហ៊ុនរបស់លោកបានធ្វើអាជីវកម្មនៅកម្ពុជាដោយជោគជ័យជាច្រើនឆ្នាំមកហើយ។ ផ្នែកសណ្ឋាគារ និងអាហារភេសជ្ជៈ គឺជាផ្នែកតូចមួយ ប៉ុន្តែកំពុងរីកចម្រើនជាបន្តបន្ទាប់​ ជាមួយនឹងការបើកសម្ពោធ Pizza Hut សាខាទី ១២ នៅកម្ពុជានាថ្ងៃនេះ​ ដោយលោកបានសម្លឹងឃេីញអំពីសក្តានុពលដ៏សំខាន់ក្នុងការទាញយកអតិថិជនគោលដៅក្នុងខេត្តព្រះសីហនុ​ ដែលជាខេត្តមួយកំពុងតែមានការអភិវឌ្ឍន៍បោះជំហានឈានមុខគេ មានទាំងអគារខ្ពស់ៗ សមុទ្រដ៏ស្រស់ស្អាត តំបន់ឆ្នេរ​​កោះ​ និងកន្លែងកំសាន្តជាច្រេីនទៀត​ ពិសេសគឺហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅបណ្តាខេត្តដ៏ទៃទៀតតាមរយះផ្លូវល្បឿនលឿនដ៏សំបូរបែប។

ដោយឡែកលោកស្រីម្ចាស់ Francise​ ការ៉េម​ MONA GELATO​ វិញបានអោយដឹងថា​ការ៉េនេះ​ មានដេីមកំណេីតនៅប្រទេសអ៊ីតាលី​ ហេីយពេញនិយមបំផុតនៅប៉ែកអឺរ៉ុប MONA GELATO​ វាគឺជាការ៉េមផលឹតពីចេញពីផ្លែឈេីធម្មជាតិសុទ្ធសាធ ហេីយក្រុមហ៊ុនគឺផ្អែកទៅលេីគុណភាព និងសុខភាពរបស់អតិថិជនជាចំបង។

លេីសពីនេះការ៉េមអ៊ីតាលី MONA GELATO​ ត្រូវបានផលឹតទៅតាមរូបមន្តពិសេសមិនតម្រូវអោយប្រេីស្ករច្រេីន ជាការ៉េមសុខភាព ញុំាមិនក្តៅក ញុំាបានទាំងមនុស្សគ្រប់វ័យ ស្របពេលជាមួយគ្នានោះដែរ​ ក្រុមហ៊ុនតៀមនឹងដាក់បញ្ជូលរស់ជាតិថ្មីបន្ថែមដេីម្បីអោយត្រូវតាមទិផ្សាររបស់ប្រជាជនកម្ពុជាយេីង។

ថ្លែង​ក្នុងឨកាស​នោះ​ ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានស្វាគមន៍យ៉ាងកក់ក្តៅការសម្ពោធដាក់ឱ្យដំណើការជាផ្លូវការហាង ភីហ្សាហាត់​( Pizzahut)​ និងហាងការ៉េម Mona Gelato (ការ៉េមអ៊ីតាលី) សាខាក្រុងព្រះសីហនុ នាពេលនេះ គឺជាសក្ខីភាពមួយដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគលើវិស័យសេដ្ឋកិច្ច និង ជាពិសេសស្ថិរភាពនយោបាយ ការអភិរឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ របស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

ឯកឧត្តមអភិបាល​បន្ថែមទៀតថាពិធីនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែរីកចម្រើន​ទៅមុខជាលំដាប់ក៏ដូចជាការផ្តល់នូវអាហារប្រកបដោយគុណភាព និងមានឱជារស សុវត្ថិភាព គួរឱ្យទុកចិត្តសម្រាប់អតិថិជន ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងមកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជា មូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

 

ផ្សាយ​:ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង