លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ និងមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ លោកស្រី ថុង សារ៉េម ជំនួយការភូមិ១ បានទៅចូលរួមក្នុងពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះខាត​ ០១គ្រួសារ​ ក្នុងក្រុងព្រះសីហនុ.

(ខេត្តព្រះសីហនុ)​: នៅវេលាម៉ោង១៥:៣០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ដឹកនាំក្រុមការងារចុះមូលដ្ឋានភូមិ១ និងមានការចូលរួមពីលោក ស៊ុំ សំបូរ ប្រធានភូមិ១ លោកស្រី ថុង សារ៉េម ជំនួយការភូមិ១ បានទៅចូលរួមក្នុងពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែងក្នុងមូលដ្ឋាន ចំនួន០១គ្រួសារ ដល់លំនៅដ្ឋាននៃសព ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧត្តម​សេនីយ៍​ត្រី​ ក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ របស់ក្រុមការងារចុះមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបច្ច័យចូលបុណ្យ ប្រគល់ជូនគ្រួសារនៃសព សរុបបច្ច័យបុណ្យចំនួន ៥៥០,០០០រៀល។

ជាមួយគ្នានោះ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ ក៏បានជួយម៉ៅទិញនំ ពីប្អូនស្រីម្នាក់ដែលរែកដើរលក់នៅតាមផ្ទះ និងជូនថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាកចូលរួមក្នុងកម្មវិធីបុណ្យនេះផងដែរ៕

 

ផ្សាយ​:ថ្ងៃទី​២២ ខែមិថុនា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង