សម្តេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការ លើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុង ស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត

(រាជធានី​ភ្នំពេញ)​: នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេច មហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ អ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាល និង ប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន សន្តិភាព។

ក្នុងឱកាសនៃជំនួបនេះ, អ្នកឧកញ៉ាប្រធាន ក្រុមប្រឹក្សាភិបាល បានគោរពជម្រាបជូនសម្តេច ធិបតីអំពីការងារ និងប្រតិបត្តិការអាជីវកម្មរបស់ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដោយបាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ បណ្តាក្រុមហ៊ុនដែល ជាសមាជិកសមាគម បាន និងកំពុងបោះទុន វិនិយោគសរុបប្រមាណ ១,២ ពាន់លានដុល្លារ អាមេរិក និងមានសមត្ថភាពផលិតស៊ីម៉ងត៍សរុប បានប្រមាណ ១២ លានតោនក្នុងមួយឆ្នាំ និង បានបង្កើតការងារសម្រាប់បុគ្គលិក និងកម្មករ សរុបចំនួន ២ ១១៩ នាក់ ក្នុងនោះបុគ្គលិក និង កម្មករខ្មែរមាន ១ ៩០០ នាក់ ស្មើនឹង ៩០%។ អ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល បានបន្ថែម ទៀតថា សមាជិកសមាគមឧស្សាហកម្មស៊ីម៉ងត៍ កម្ពុជាបានផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងទីផ្សារក្នុងស្រុក សរុបពី ៨ ទៅ ៩ លានតោនក្នុងមួយឆ្នាំ ដោយ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រមាណ ៨៥% នៃ ខ្សែច្រវាក់ផលិតកម្មស៊ីម៉ងត៍ ដែលការណ៍នេះជួយ រក្សាបាននូវភាពប្រកួតប្រជែងរបស់សមាគម។ ក្រៅពីប្រតិបត្តិការអាជីវកម្ម, សមាគមក៏បានចូលរួម អភិវឌ្ឍសហគមន៍ តាមរយៈការរួមចំណែកក្នុង សកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ដូចជាការសាងសង់ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ, សាលារៀន, មណ្ឌលសុខភាព និង ការបំពាក់ ភ្លើងបំភ្លឺផ្លូវសាធារណៈ ជាដើម។

ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងការ កោតសរសើរ និងអបអរសាទរចំពោះសមាគម ឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា ដែលទទួលបាន ជោគជ័យក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែល ធានាបាននូវការផ្គត់ផ្គង់ស៊ីម៉ងត៍លើទីផ្សារីក្នុង ស្រុក។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានស្វាគមន៍ ចំពោះស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់ សមាគម ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការធានា ឱ្យបាននូវបរិមាណផលិតកម្ម, គុណភាព និង ស្តង់ដារផលិតផល ព្រមទាំងរក្សាបានសមត្ថភាព ប្រកួតប្រជែងរបស់សមាគម។ សម្តេចធិបតី ក៏បាន គូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រ ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនវិនិយោគទាំង ក្នុង និងក្រៅស្រុក ដែលបាន និងកំពុងបណ្តាក់ទុន វីនិយោគនៅកម្ពុជា។ សម្តេចធិបតីបានបញ្ជាក់ បន្ថែមថា រាជរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្ត ផ្នែកពន្ធដារលើផលិតផលស៊ីម៉ងត៍ក្នុងស្រុក ដែល រាជរដ្ឋាភិបាលធ្លាប់បានផ្តល់ជូនជាច្រើនឆ្នាំកន្លងមក ដោយចាត់ទុកជាបន្ទុករបស់រដ្ឋ សម្រាប់សហគ្រាស ផលិតស៊ីម៉ងត៍ក្នុងស្រុក សម្រាប់រយៈពេល ២ ឆ្នាំ ទៀត ពោលគឺរហូតដល់ដំណាច់ឆ្នាំ ២០២៨។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ភាពជោគជ័យ គឺជ របស់ក្រុមហ៊ុនដែលមានស្រាប់នៅកម្ពុជា គឺជា ការផ្សព្វផ្សាយប្រកបដោយសក្តានុពលបំផុត ក្នុង ការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតមក កម្ពុជា។ បន្ថែមពីនេះ, សម្តេចធិបតី ក៏បានផ្តល់ អនុសាសន៍ដល់សមាគម ក៏ដូចជាបណ្តាក្រុមហ៊ុន រោងចក្រ និង សហគ្រាសឯកជន ថា ដើម្បីធានា و បានភាពប្រកួតប្រជែង និងការទាក់ទាញការគាំទ្រពី ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ចំពោះផលិតផល របស់ខ្លួន, អ្នកផលិតត្រូវផ្តោតការយកចិត្តទុកដាក់ ខ្ពស់លើការធានាបាននូវគុណភាពល្អ ជាមួយតម្លៃ សមរម្យ។

ជាមួយគ្នានេះ, សម្តេចធិបតីបានលើកទឹកចិត្តឱ្យ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បន្តពិនិត្យ និងពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីបម្រើដល់ការ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យកាន់តែរឹងមាំបន្ថែមទៀត។

មុននឹងបញ្ចប់, សម្តេចធិបតី បានគូសបញ្ជាក់ សាជាថ្មីថា រាជរដ្ឋាភិបាលនឹងបន្តជួយជ្រោមជ្រែង និងគាំទ្រដល់ភាពជោគជ័យរបស់វិស័យឯកជន ព្រមទាំងបានចាត់ទុកវិស័យឯកជនជាដៃគូដ៏ សំខាន់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្តេចធិបតី ក៏បាន វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងក្នុង និង ក្រៅស្រុក ដែលមានជំនឿទុកចិត្ត និងបន្តពង្រីកការ បោះទុនវិនិយោគនៅកម្ពុជា៕

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

ប្រភព​:STPM

 

ព័ត៌មានដែលជាប់ទាក់ទង