អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនៅតាមអូរប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងក្រុងកំពង់សោម។

(ខេត្តព្រះសីហនុ): នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ មន្ត្រីក្រោមឨវាទចុះពិនិត្យស្ថានភាពទឹកជាក់ស្តែងនៅតាមអូរប្រឡាយមួយចំនួនក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងក្រុងកំពង់សោម។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ញេីសារអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់សូមចូលរួមទាំងអស់គ្នាកុំបោះចោលសំរាមផ្តេសផ្តាស ចូលក្នុងអូរប្រឡាយដែលធ្វើឱ្យមានការកកស្ទះផ្លូវទឹកហូរ ដែលអាចបង្កអោយជន់លិច។
សូមបញ្ជាក់ផងដែរថាកាលពីប៉ុន្មានថ្ងៃមុនស្ទេីតែគ្រប់ភូមិសាស្រ្តក្នុងខេត្តព្រះសីហនុបានទទួលរងនៅឥទ្ធិពលព្យុះភ្លៀងយ៉ាងខ្លាំងដែលធ្វេីអោយតំបន់មួយចំនួនទទួលរងការលិចលង់ ប៉ុន្តែស្ថានភាពបែបនោះបានត្រលប់ទៅសភាពដេីមវិញប៉ុន្មានម៉ោងក្រោយមេឃបានរាំង។
ផ្សាយ:ថ្ងៃទី២៦ ខែមិថុនា ឆ្នាំនាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








