អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម

(ខេត្តព្រះសីហនុ)៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយព្រមទាំងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីនេះ ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម។
ក្នុងដំណេីរចុះជួបសំណេះសំណាល និងសួរសុខទុក្ខនាពេលនោះក៏មានវត្តមានលោក នួន ប៊ុនថុល អភិបាលនៃគណ:អភិបាលក្រុងកំពង់សោម លោកអធិការក្រុងកំពង់សោម មេឃុំ-មេភូមិ សង្កាត់ និង មន្ត្រីចំណុះអោយរដ្ឋបាលក្រុង/ខេត្តជាច្រេីនរូបផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការសោកស្តាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើង និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ។
ជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសកុមារតូចៗ និងចាស់ជរា ដោយសារស្ថានភាពអាកាសធាតុមិនទាន់មានភាពប្រក្រតីនៅឡើយ។
អំណោយដែលបានផ្តល់ជូននាពេលនោះ៖
– អង្ករ១បាវ,ទឹកសុទ្ធ,ទឹកត្រី,ទឺកស៊ីអុីវ ត្រីងៀត នំ ព្រមទាំងថវិកាមួយចំនួនផងដែរ ។
ផ្សាយ:ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦
📷ម៉ាង ស៊ីណេត/Mang Sineth








