ឯកឧត្តម ជុំ កុសល៖ «អាណិត អ្នកសារព័ត៌មានដែលត្រូវបានទទួលនូវ ការប្រមាថ តែបន្តមិនគាំទ្រចំពោះអ្នកខូចឡើយ»

(រាជធានី​ភ្នំពេញ)​៖​ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន សម្តែងនូវទស្សនៈផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅ និងមានអត្ថន័យដាស់តឿន កាលពីពេលថ្មី ៗនេះ ពាក់ព័ន្ធនឹងតម្លៃ និងក្រមសីលធម៌ នៃអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅក្នុង សង្គម។

តាមរយៈការបង្ហោះសារនៅលើបណ្តាញ សង្គមផ្លូវការរបស់ឯកឧត្តម បានគូសបញ្ជាក់ យ៉ាងខ្លីតែខ្លឹមថា៖

«អាណិតអ្នកសារព័ត៌មានដែលត្រូវបាន ទទួលនូវការប្រមាថ តែបន្តមិនគាំទ្រចំពោះ អ្នកខូចឡើយ»

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មានរូបនេះ បានបង្ហាញពី ការយល់ចិត្ត និងការអាណិតអាសូរចំពោះ បងប្អូនអ្នកសារព័ត៌មានដែលបំពេញការងារ ដោយស្មោះត្រង់ ត្រឹមត្រូវតាមវិជ្ជាជីវៈ ប៉ុន្តែ បែរជាត្រូវរងការប្រមាថ ឬការវាយតម្លៃ មិនល្អពីមជ្ឈដ្ឋានមួយចំនួន។

ទន្ទឹមនឹងការ ផ្តល់តម្លៃ និងការពារអ្នកសារព័ត៌មានល្អ ឯកឧត្តមក៏បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ផងដែរថា មិនគាំទ្រដាច់ខាតចំពោះបុគ្គល ឬ អ្នកសារព័ត៌មានណាដែលប្រើប្រាស់តួនាទី របស់ខ្លួនទៅប្រព្រឹត្តទង្វើមិនគប្បី ខុសច្បាប់ ឬខុសក្រមសីលធម៌វិជ្ជាជីវៈ (អ្នកខូច) ដែល ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសង្គមជារួម។ សារដាស់តឿននេះ ត្រូវបានមហាជន និង អ្នកក្នុងវិស័យព័ត៌មានចាត់ទុកថាជាការ រំលឹកមួយដ៏មានសារៈសំខាន់ ក្នុងការជំរុញ ឱ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវតែពង្រឹង សមត្ថភាព គោរពក្រមសីលធម៌ឱ្យបាន ខ្ជាប់ខ្ជួន ដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមដ៏ ពិតប្រាកដ៕

 

ផ្សាយ​:ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង