ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ជ្រាបថា កន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញ អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាននិងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិន មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។ ក្រសួងសូមបញ្ជាក់ ថា ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ព ផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពី ក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។

ផ្សាយ:ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅវាសនា(HarryVS)