
(ខេត្តព្រះសីហនុ)៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម ផ្នែកសណ្ដាប់ធ្នាប់សាធារណៈ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បិតត្រាំង បានចុះធ្វើវេទិការផ្សព្វផ្សាយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស សាលាអនុវិទ្យាល័យ បិតត្រាំងមិត្តភាពព្រះសីហនុ ជាំង ស៊ូ ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៩៧នាក់ ស្រី ៤៨ នាក់ ។
ខ្លឹមសារផ្សព្វផ្សាយ ៖
-អត្ថប្រយោជន៍មួកសុវត្ថិភាព
-ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ផ្សេងៗ
-មិនបើកបរបញ្ច្រាស់ទិសចរាចរណ៍
-មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់
-គោរពផ្លាកសញ្ញា-ភ្លើងសញ្ញាចរាចរណ៍
-មិនបើកបរមានល្បឿនលឿន
-គោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្តិភាពទាំង០៧ចំណុច
-ផលប៉ះពាល់នៃគ្រឿងញៀន
-បញ្ហាក្មេងទំនើង
ជាចុងក្រោយ ព្រមទាំងបាននាំយកនូវសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងមួកសុវត្ថិភាពមួយចំនួន ដែលបានមកពីការឧបត្តម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចែកជូនដល់សិស្សានុសិស្សផងដែរ ៕
ផ្សាយ:ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:អគ្គស្នងការនគរបាលជាតិ







