ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រី រាជការ នៃរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញ ខេត្ត ចូលរួមធ្វើបទបង្ហាញ និងផ្តល់បទសម្ភាសន៍អំពី សមិទ្ធផលសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅស្ថានីយ៍វិទ្យុ និង ទូរទស្សន៍មហាផ្ទៃ នៃទីស្តីការក្រសួងមហាផ្ទៃ។

(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រី រាជការ នៃរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញ ខេត្ត ចូលរួមធ្វើបទបង្ហាញ និងផ្តល់បទសម្ភាសន៍អំពី សមិទ្ធផលសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅស្ថានីយ៍វិទ្យុ និង ទូរទស្សន៍មហាផ្ទៃ នៃទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងប្រាប់វិទ្យុនិងទូរទស្សន៍មហាផ្ទៃ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ព្រះសីហនុ មានប្រសាសន៍ថា ផ្អែកលើចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» រដ្ឋបាលខេត្ត បានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ស្វែងរក និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អ៊ីនធឺណិត និងការឆបោកតាមអនឡាញ ដែលបង្កឡើង ដោយជនបរទេសមួយចំនួនតូច ដែលបានធ្វើឱ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ និងបរិយាកាសវិនិយោគនៅក្នុងខេត្ត។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បន្តថា ជាទិសដៅយុទ្ធសាស្ត្ររបស់រដ្ឋបាលខេត្តគឺប្តេជ្ញាក្នុងការ សម្អាត និងបង្ក្រាប បន្តយុទ្ធនាការត្រួតពិនិត្យ ឆែកឆេរ និងបិទរាល់ទីតាំងសង្ស័យដែលមានការលាក់ខ្លួនប្រព្រឹត្ត បទល្មើសបច្ចេកវិទ្យា (Scams Online) និងការជួញដូរ មនុស្ស ដោយមិនមានការលើកលែង។
ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់យ៉ាងម៉ឺង ម៉ាត់ថា៖មិនអនុញ្ញាតឱ្យក្រុមជនល្មើសណាមួយ មកប្រើ ធ្វើជា ប្រាស់ទឹកដីនៃខេត្តសេដ្ឋកិច្ចដ៏មានសក្តានុពលនេះ កន្លែងប្រព្រឹត្តសកម្មភាពខុសច្បាប់ បំផ្លាញសន្តិសុខ និង សេចក្តីសុខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញទំនុកចិត្ត របស់វិនិយោគិននោះឡើយ។
តាមរយៈការប្តេជ្ញាចិត្ត និងវិធានការដាច់ណាត់នេះ រដ្ឋបាលខេត្តព្រះសីហនុរំពឹងយ៉ាងមុតមាំថា នឹងអាចស្តារ និងលើកកម្ពស់មុខមាត់ខេត្ត ក្នុងនាមជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដ៏មានសុវត្ថិភាព ស្រស់ស្អាត និងគួរឱ្យចង់មកទស្សនាកម្សាន្ត និង បណ្តាក់ទុនប្រកបដោយភាពកក់ក្តៅបំផុត៕
ផ្សាយ:ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាង ស៊ីណេត/Mang Sineth















