ឯកឧត្តម សាស្ត្រាចារ្យ សេង ផល្លី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារសមាជិកគណបក្សដែលមានជីវភាពខ្វះខាតក្នុងស្រុកស្វាយអន្ទរ

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សាស្ត្រាចារ្យ សេង ផល្លី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាត ចំនួន ១៦គ្រួសារ ស្ថិតក្នុងឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

​ក្នុងឱកាសនោះ ឯកឧត្តម សាស្ត្រាចារ្យ បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់លំនៅឋាន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពជាក់ស្តែង សុខទុក្ខ និងបញ្ហាប្រឈមនានាដែលបងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះ។ ឯកឧត្តម ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើន។

​ការចុះជួបសំណេះសំណាលនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលតែងតែចុះជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ក្នុងគោលបំណងកាត់បន្ថយការលំបាក និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ព័ត៌មានដែលជាប់ទាក់ទង