ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យប្លង់មេគម្រោងកែលម្អ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ

(ខេត្តព្រះសីហនុ)​: រសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុង កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យប្លង់មេគម្រោងកែលម្អ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ​ កិច្ច​ប្រជុំ​ធ្វេីឡេីងនៅសាខាសាលប្រជុំតូចរបស់មន្ទីរគណ:បក្សប្រជាជនកម្ពុជា​ ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ​ ដោយមានការអញ្ជេីញពីសំណាក់អភិបាលរងខេត្ត/ក្រុង​ ប្រធានមន្ទីរ​ នាយក-នាយករង​រដ្ឋបាល​ខេត្ត​ មេភូមិ/ឃុំ​ ចៅសង្កាត់​ និង​មន្ត្រីជំនាញពាក់ពន្ធជាច្រេីនរូបទៀត។

កិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យប្លង់មេគម្រោងកែលម្អ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ​ នេះត្រូវបានពិនិត្យ​ និងសិក្សាយ៉ាងយកចិត្តទុកដាក់អំពីផលប៉ះពាល់ និងស្ថានភាពសង្គមស្រង់ស្ថិតិប្រជាលរដ្ឋ និងអាជីវករដែលកាន់កាប់ និងប្រើប្រាស់ដី បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់ក្នុងរមណីយដ្ឋាន ក្បាលឆាយទាំងមូល។

ខេត្ត​ព្រះសីហនុ​រំពឹងថារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ដ៏គួរឲ្យទាក់ទាញនៃទេសភាពក្នុងស្រុកមួយនេះអាចនឹងធ្វើឲ្យអ្នកទស្សនាជាតិ និងអន្តរជាតិដែលមកសំរាកលំហែកំសាន្តមិនអាចបំភ្លេចបានពីភាពស្រស់ឆើតឆាយរបស់វាបន្ទាប់ពីគម្រោងកែលម្អមួយនេះបានរៀចចំរួចរាល់នាពេលអនាគត។​

 

ផ្សាយ​:ថ្ងៃទី​៤​ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​ម៉ាង​ ស៊ីណេត​/Mang​ Sineth​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង