កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាស ស្តីពីដំណើរការរៀបចំពិធីបើក-បិទវគ្គបណ្តុះបណ្តាល និងការត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នាព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានធនធានមនុស្ស និងបណ្ឌិត្យសភានគរបាលកម្ពុជា បានសហការគ្នារៀបចំកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ (Zoom) លើសេចក្តីព្រាងប្រកាសស្តីពី៖
១. ដំណើរការរៀបចំពិធីបើក និងបិទវគ្គបណ្តុះបណ្តាល។
២. ការត្រៀមរៀបចំពិធីប្រគល់វិញ្ញាបនបត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់៖
- ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស។
- ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ជាសហប្រធានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលបន្ថែម ក្នុងគោលបំណងលើកកម្ពស់គុណភាព និងភាពច្បាស់លាស់នៃនីតិវិធីរៀបចំពិធីនានាឱ្យកាន់តែមានរបៀបរៀបរយ និងទទួលបានលទ្ធផលល្អប្រសើរ។
