ម្ចាស់ទីតាំងដេប៉ូសំណង់មួយកន្លែងក្នុងសង្កាត់១ ក្រុងព្រះសីហនុ កំពុងតែប្រើប្រាស់ផ្លូវសារធាណៈធ្វើ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនយ៉ាងអាណាធិបតេយ្យ ខណៈអាជ្ញាធរក្នុងតំបន់កំពុងលង់លក់ (មានវីដេអូ).

(ខេត្តព្រះសីហនុ) ទីតាំងដេប៉ូសំណង់មួយកន្លែង កំពុងតែយកផ្លូវសារធារណៈប្រើប្រាស់យ៉ាងអាណា ធិបតេយ្យដោយគ្មានកោតក្រែងអ្នកជិតខាង និង អាជ្ញាធរក្នុងតំបន់ យោងតាមសកម្មភាពក្នុងវីដេអូរដែ លកំពុងតែឃើញនេះគឺជាកន្លែងស្តុកទុកខ្សាច់និង គ្រឿងសំណង់មួយចំនួនរបស់ម្ចាស់ដេប៉ូមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវចរាចរណ៌ថ្មីចុះពីសាខាមន្ទីរ គណបក្សប្រជាជនកម្ពុជា ក្នុងភូមិ៣ សង្កាត់១ ក្រុង ព្រះសីហនុ កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅ.

ប្រភពពីមជ្ឈដ្ឋានខាងក្រៅជុំវិញទីនោះ ជាពិសេស ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ទីតាំងដេប៉ូនេះ តែម្តងបាននិយាយរិះគន់តៗគ្នាថាហេតុអ្វីបានជាម្ចាស់ ដេប៉ូនេះមិនព្រមធ្វើរបងដូចជាដេប៉ូផ្សេងៗទៀតហើយ ពួកគាត់តែងតែឃើញទីតាំងដេប៉ូសំណង់មួយកន្លែង នេះមានសកម្មភាពអាជីវកម្មដឹកនេះ ដឹកនោះ យ៉ាង គគ្រឹកគគ្រេងសឹងតែរាល់ថ្ងៃពេលខ្លះប៉ះពាល់ដល់ មធ្យោបាយក្នុងការធ្វើដំណើររបស់ពួកគាត់ កក់ស្ទះផ្លូវ ជាដើម ជាក់ស្តែងសូម្បីតែធ្នើរដាក់សំភារះក៏យកមកបូង ចោលលើចិញ្ចើមផ្លូវ តើអោយគេជៀសគ្នាតាមណា ឬ មួយក៏អាងផ្លូវធំ? ប្រភពពីអ្នកលក់ដូរក្បែរទីតាំងនោះ ទៀតសោធបានខ្សឹបប្រាប់មកអង្គភាពយើងថាពួកគាត់ មិនដែលឃើញមានអាជ្ញាធរ ឫក៏សមត្ថកិច្ចក្នុងតំបន់ចុះ មកត្រួតពិនិត្យ និងធ្វើការណែនាំដល់ទីតាំងដៃប៉ូនេះ ទាល់តែសោះតាំងពីមុនមក.

ដោយឡែកអង្គភាពសារព័ត៌មានយើងក៏បានធ្វើវីដេអូរ ទៅជូនលោក ឈិត សុផាត ចៅសង្កាត់១ ផងដែរនៅ ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ តែលោកមិនចូ លមើលប្រហែលជាគាត់កំពុងតែមមាញឹកនឹងការងារ ណាស់មើលទៅ ដូច្នេះតាងនាមប្រជាពលរដ្ឋ អង្គភាព សារព័ត៌មានយើង ស្នើសុំដល់អាជ្ញាធរសង្កាត់លេខ១ ពិសេសលោកអភិបាលក្រុងព្រះសីហនុ ដែលមានលោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ សូមមេត្តាជួយ ចាត់មន្ត្រីពាក់ពន្ធ័ចុះមកពិនិត្យ និងអង្កេតទីតាំងខាងលើ នេះដោយអនុគ្រោះផងទាន.

 

ផ្សាយ​:ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង