ក្រុមឈ្មួញដឹកជញ្ជួនរថយន្តធុនធ្ងន់ ផ្ទុះការតវ៉ា និងបានចោទប្រកាន់ លើស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់

(ខេត្តពោធិ៍សាត់): ក្រោយពីមានការចាប់ឃាត់រថយន្តដឹកលើសទម្ងន់ ច្បាប់បានកំណត់ ក្រុមរថយន្តដឹកជញ្ជូនធុនធំ បាននាំគ្នាផ្ទុះការតវ៉ា និងចោទប្រកាន់ ទៅលើ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថា មិនមានភាពប្រក្រតី នូវចំណុច ឃ្លាំងមឿង ភូមិកំពុងស្វាយ ស្រុកបាកានខេត្តពោធិ៍សាត់ កាលកន្លងមក ។
បន្ទាប់ ពីមានការតវ៉ា ពីសំណាក់ក្រុមឈ្មួញរថយន្តដឹកជញ្ជូនទាំងនោះ គេឃើញមានការបង្កើតកំលាំង ចម្រុះថ្នាក់ជាតិ ដោយមានការស្នើរសុំ ពីមន្រ្តីជំនាញនៃមន្ទីរសារធារណ:ការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ដើម្បីសុំចុះអន្តរាគម ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ជញ្ជីងថ្លឹងរថយន្ត ឃើញថា មានភាពសុក្រិតត្រឹមត្រូវតាម ស្តង់ដាមធ្មតា មិនដូចការតវ៉ារបស់ឈ្មួញរថយន្តដឹកធុនធន់នោះឡេីយ នេះបើយោងតាម លិខិតដែល អង្គភាពសារព័ត៌មានយើងទទួលបានមាន ខ្លឹមសារដើមដូចខាងក្រោម ។







ផ្សាយ:ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:និពន្ធនាយករងអង្គភាពអាស៊ានដេប្រចាំខេត្តពោធិ៍សាត់