កម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់ យោធាថៃលើអធិបតេយ្យ និងបូរណភាពទឹកដី កម្ពុជា ចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដី លើកទំនប់ និងរាយបន្លាលួស តាមទិសពីជើង ទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុង សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ បន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលក្នុង ទឹកដីកម្ពុជា ដើម្បីរាយបន្លាលួស នៅតំបន់ បង្គោលព្រំដែនលេខ២២ ស្ថិតក្នុងភូមិថ្ម ដូន ឃុំគោកមន ស្រុក បន្ទាយអំពិល ខេត្ត ឧត្តរមានជ័យ។

 

 

 

ផ្សាយ​:ថ្ងៃទី​១១ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង