
(ខេត្តពោធិ៍សាត់): លោកឆាយ គឹមម៉ុង ប្រកាន់ជំហរ ដាច់ណាត់ លើករណី បង្រ្កាបទល្មើសទាំឡាយ ពិសេស ល្បែងស៊ីសង គ្រប់ប្រភេទ ដែលបាននឹងកំពុងកើតមាន ឡើងនូវ លើភូមិសាស្រ្ត របស់លោក គឺស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក ឆាយ គឹមម៉ុង បានប្រកាន់ និងយកជំហរ ប្ដេជ្ញា អនុវត្តន៍ និង ឆ្លើយតប តាម គោលការណ៍ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលមាន ឯកឧត្តម អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ជាប្រធាន គណៈបញ្ជាការឯកភាព ពិសេសរាជរដ្ឋាអិបាល ដែលមានយុទ្ធសាស្រ្ត និងផែនការ ក្ដៅយ៉ាងមុតមាំផ្ដោតលើបទល្មើស ល្បែងស៊ីសង នេះ ។
លោក ឆាយ គឹមម៉ុង ក្នុងនាមជាអភិបាលនៃគណអភិបាលស្រុកបាកាន និងជាថ្នាក់ដឹកនាំគំរូ លោកបាន ដាក់ចេញ នូវ ផែនការ ប្រកាស ជាចំហ លើ ករណី ល្បែងស៊ីសងដែល ដែលបានកំពុង តែលបលួចលេង នាពេល បច្ចុប្បន្ន ក្នុងន័យនេះ បង្រ្កាប អោយខានតែបាន មិនអាចលើកលែង ឬមិនអោយ រូចខ្លួនបានឡើយទោះក្នុងការលះទេសះណាក៏ដោយជាក់ស្ដែង យុទ្ធសាស្រ្ត និងដាក់ផែនការ ទាន់ពេលវេលា សមត្ថកិច្ច ចម្រុះ រួមឯកភាពមានកំលាំង អធិការដ្ឋាននគរបាល រួមទាំងកំលាំងអាវុធហត្ថ បានចុះប្រតិបត្តិ ដឹកនាំដោយ លោក ឆាយ គឹមម៉ុង អភិបាលនៃគណអភិបាល ស្រុកបាកាន បានចុះឆ្មក់ បង្រ្កាប់ លើបទល្មើសល្បែងស៊ីសង អាប៉ោងបៀរ ដុះស្លែ មួយកន្លែង ដែលមានទីតាំស្ថិត នូវ ភូមិ តាកុក ឃុំរំលិច ស្រុកបាកានខេត្តពោធិ៍សាត់ក្នុងនោះ ឃាត់ខ្លួន មនុស្ស ប្រុស ស្រី ចំនួន ៩នាក់ សម្ភារះ ម៉ូតូ ចំនួន ២៨ គ្រឿង រួមទាំ មេអាប៉ោងមួយកម្លេ និងអាគុយ១ កាលពីថ្ងៃទី ១១ ខែ កក្កដាឆ្នាំ ២០២៦ ។
នេះជាជំហ យុទ្ធសាស្រ្ត ក្នុងនាមថ្នាក់ ដឹកនាំភូមិឃុំសុវត្ថភាព និងថែមទាំង ផ្ដល់ប្រាក់ ជារង្វាន់ ២០ម៉ឺន សម្រាប់ជនទាំឡាយណា ដែលអាចសហការនិងផ្ដល់ព័ត៌មាន ជូនរដ្ឋបាលស្រុក លើ ករណី ដែលមាន ទីតាំង បង្កើត ល្បែងស៊ីសង គ្រប់ប្រភេទ ដែលកើត លើ ភូមិសាស្រ្ត របស់ លោក គ្រប់គ្រងនេះជាជំហរ អនុម័ត របស់
លោក ឆាយ គឹមម៉ុង អភិបាលនៃគណះអភិបាលស្រុកបាកាន ។
ផ្សាយ:ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:និពន្ធនាយករងអង្គភាពអាស៊ានដេលីប្រចាំខេត្តពោធិ៍សាត់





