លោកឧត្តមសេនីយ៍ទោ លី វ៉ាន់ឌី ប្រធាននាយកដ្ឋានគោលនយោបាយ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានធនធានមនុស្ស

​នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស។

​ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ លី វ៉ាន់ឌី ប្រធាននាយកដ្ឋានគោលនយោបាយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មានដែលជាប់ទាក់ទង