ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជេីញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី ដែលជាអំណោយរបស់ជនជាតិជប៉ុន ក្នុងភូមិសាស្រ្តភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ.

(រាជធានីភ្នំពេញ): ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី ដែលជាអំណោយរបស់ជនជាតិជប៉ុន ដែលមានភូមិសាស្រ្តនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងដីដែលមានទំហំជាង៣ហិកតា និងជាអំណោយរបស់ជនជាតិជប៉ុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងដាំដេីមឈេីបន្ថែមជាច្រេីន ក្នុងគោលបំណងរៀបចំជាសួនសាធារណៈ អាចឱ្យបងប្អូនប្រជាពលរដ្ឋដេីរលំហែកម្សាន្ត និងហាត់ប្រាណបាន ដេីម្បីលេីកកំពស់សុខុមាលភាពប្រជាពលរដ្ឋ។
ផ្សាយ:ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:រដ្ឋបាលរាជធានីភ្នំពេញ








