ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណៈ ជួបការលំបាក ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦)។

(ខេត្តព្រះសីហនុ): អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅ វេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណៈ ជួបការលំបាក ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយលើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៦)។
ឆៀតក្នុងឨកាសដ៏មានតម្លៃនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការក៏ បានធ្វើការពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាំយកអំណោយឧបត្ថម្ភជូនយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនមរណ: ជួបការការលំបាក សរុបចំនួន ៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន រួមមាន÷
អង្ករ ចំនួន០១បាវ ចំនួន២៥គីឡូក្រាម, មីខ្លាឃ្មុំ ចំនួន ០១កេសតូច, ទឹកក្រូច ចំនួន ០១កេស, ទឹកបរិសុទ្ធ ចំនួន ០១កេស ,ទឹកត្រី ចំនួន០១យួរ, ទឹកស៊ីអ៊ីវ ចំនួន០១យួរ
ត្រីខ ចំនួន ០១យួរ និងថវិកា ចំនួន ១០០.០០០រៀលផងដែរ៕
ផ្សាយ:ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេង ប៊ុនទី(FB)

















