ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពី ការប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជាសម្រាប់រដូវប្រាំង ២០២៥-២០២៦
(ខេត្តព្រះសីហនុ): យោងតាមកិច្ចព្រមព្រៀង រវាងគណៈកម្មការជំនាញខេត្តអានយ៉ាង (វៀតណាម) និងគណៈកម្មការ ជំនាញខេត្តព្រះសីហនុ (កម្ពុជា) ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្តព្រះសីហនុ ស្តីពីការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងដំណាក់កាលទី២៥ (រដូ វប្រាំង ២០២៥ – ២០២៦) នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ឯក ភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត ក្នុងនាមជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាសហប្រធានជាមួយលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការការប្រជាជនខេត្តអានហ្សាង ដឹកនាំពិធីប្រគល់ ទទួល និងធ្វើមាតុនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ចំនួន ៣អដ្ឋិធាតុ ដែលបានរុករក ជីកគាស់ ឃើញក្នុងរដូវប្រាំងឆ្នាំ២០២៥-២០២៦។
ថ្លែងក្នុងពិធីនោះលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការការប្រជាជនខេត្តអានហ្សាងមានប្រសាសន៍ថា ដោយស្មារតីសាមគ្គីភាព ក្នុងរដូវប្រាំងឆ្នាំ ២០២៥ – ២០២៦ ដោយមានកិច្ចសហប្រតិបត្តិការ និងជំនួយពី អាជ្ញាធរ គណៈកម្មការជំនាញ និងប្រជាជនខេត្តព្រះសីហនុ ក្រុម K92 នៃខេត្តអានយ៉ាង បានរុករក និងជី កគាស់អដ្ឋិធាតុយុទ្ធជនពលីចំនួន ០៣ អដ្ឋិធាតុនៅខេត្តព្រះសីហនុ (មិនអាចកំណត់បានអត្តសញ្ញាណ)។ ថ្ងៃនេះ គណៈកម្មការជំនាញខេត្តអានយ៉ាង និងគណៈកម្មការជំនាញខេត្តព្រះសីហនុ ធ្វើពិធីចុះហត្ថ លេខាលើកំណត់ហេតុស្តីពីការប្រគល់ ទទួលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែល បានពលីក្នុងសង្គ្រាមនៅកម្ពុជា ដើម្បីធ្វើមាតុភូមិនិវត្តន៍ និងបញ្ចុះនៅស្រុកកំណើតរបស់ខ្លួន។
លោកបានបន្ថែមទៀតថា ចាប់តាំងពីអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ នៅរាជធានីភ្នំពេញ គិតមកដល់ពេល នេះក្រុមK92 នៃខេត្តអានយ៉ាង បានរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនពលីចំនួន ២.១៧៨ អដ្ឋិធាតុ នៅក្នុងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកែប។ លទ្ធផលដ៏សំខាន់នេះ គឺដោយសារការណែនាំ និងការគាំទ្រពីលោកអភិបាលរងខេត្ត – ប្រធានគណៈកម្មការជំនាញ ព្រមទាំងកិច្ច សហប្រតិបត្តិការ និងជំនួយយ៉ាងជិតស្និទ្ធពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។
ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការសម្របសម្រួលការរុករក ការជីកគាស់ និងការធ្វើ មាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមក៏ដោយ ក៏មិនទាន់រកឃើញអដ្ឋិធាតុ ទាំងអស់នៅឡើយទេ។ សង្គ្រាមបានចប់ជាយូរមកហើយ ស្ថានភាពភូមិសាស្ត្រ បានផ្លាស់ប្តូរគួរឱ្យកត់ សម្គាល់ ហើយបរិមាណព័ត៌មានដែលមានអំពីយុទ្ធជនពលី និងផ្នូររបស់ពួកគេកំពុងថយចុះ។ ដូច្នេះ ការរុករកការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុយុទ្ធជនពលីប្រឈមមុខនឹងការលំបាកជាច្រើន។ នៅពេលខាងមុខ លោកសង្ឃឹមថាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មការជំនាញ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តព្រះសីហនុ នឹងបន្តផ្តល់ព័ត៌មានអំពីផ្នូរយុទ្ធជនពលី និងបង្កលក្ខខណ្ឌអំណោយផល ដើម្បីជួយក្រុមK92 នៃខេត្តអានយ៉ាងបន្តការស្វែងរក និងការប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលនៅសេស សល់នៅក្នុងខេត្តព្រះសីហនុ ដើម្បីសម្រេចបានលទ្ធផលតាមផែនការដែលបានដាក់ចេញ។
ជំនួសមុខ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោក ឯម ភា អភិបាលរងខេត្តមានសេចក្តីសោមន្សរីករាយក្រៃលែងដែលបានចូលរួមជាមួយគណ:កម្មការជំនាញខេត្តអានយ៉ាងក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពី ការប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅកម្ពុជាសម្រាប់រដូវប្រាំង ២០២៥-២០២៦ កន្លងទៅថ្មីៗនេះ ជាពិសេស សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការការប្រជាជនខេត្តអានយ៉ាង និងគណះប្រតិភូអមដំណេីរទាំងអស់ដែលបានអញ្ជេីញមកបំពេញបេសសកម្ម ស្តីពី ការប្រគល់ទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីក្នុងសម័យសង្គ្រាមនៅខេត្តព្រះសីហនុ និងផ្តាំផ្ញេីសួរសុខទុក្ខដល់ប្រធានបក្ស កងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខេត្តអានយ៉ាង ជាពិសេសសាច់ញាតិយុវជន យុវនារីវៀតណាមដែលបានពលីនៅកម្ពុជាដេីម្បីជាតិមាតុភូមិ។
ផ្សាយ:ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)




















