ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថចូលរួមក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោម ប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” និងពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងលោក សួស អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ​

(ខេត្តព្រះសីហនុ)​: នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានដឹកនាំកម្លាំង កងរាជអាវុធហត្ថខេត្ត ចំនួន ៣០នាក់ ចូលរួមក្នុង ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោម ប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” និងពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និង លោក សួស សេរីសួស្តី អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅដីឡូត៍ជិត មន្ទីរសង្គមកិច្ចអតីតយុវជន​ និងយុវនីតិសម្បទាខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ៕

យោងតាម​របាយការណ៍​សង្ខេប​របស់ស្នងរងខេត្តព្រះសីហនុអំពី សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ផែនការងារប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ មានដូចខាងក្រោម៖

Ⅰ.លទ្ធផលប្រតិបត្តិការបង្ក្រាប៖

ក.បង្ក្រាបបានចំនួន ៣១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៦៩២នាក់ ស្រី ៨៤នាក់ លើ ៥សញ្ជាតិ ក្នុងនោះ៖

-ជនជាតិវៀតណាម, ជនជាតិចិន, ជនជាតិឥណ្ឌូនេស៊ី, ជនជាតិថៃ និងជនជាតិទួរគី។

ខ. សារធាតុញៀនដកហូតសរុបទម្ងន់ ៩៨គីឡូ ១៦១,៧៣ក្រាម និងកញ្ញា ទម្ងន់ ៣គីឡូ ៨៣៣,៥២ក្រាម។

គ-សារធាតុគីមីផ្សំសរុបទម្ងន់ ១០០គីឡូ ៨៨,៦៣ក្រាម។

ឃ.គ្រឿងញៀន និងសារធាតុញៀនដែលត្រូវដុតបំផ្លាញក្នុងថ្ងៃនេះ៖

-គ្រឿងញៀនត្រូវដុតបំផ្លាញ ទម្ងន់ ១តោន ១៥៣គីឡូ ៧៣,៨៩ក្រាម។

-សារធាតុគីមីធ្វើការបន្សាប ទម្ងន់ ១តោន ១៩៤គីឡូ ២៧៨,៤០ក្រាម។

ក្នុងឱកាស​នោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន​ ក៏បានធ្វេីការកោតសរសេីរ​ និងវាយតំលៃខ្ពស់​ ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ប្រធានគណ:បញ្ជាការ​ឯកភាព​ខេត្ត​ ​រួមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន​ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ការជួញដូរ​ គ្រឿងញៀន​បានទាន់ពេលវេលាផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​

 

 

ព័ត៌មានដែលជាប់ទាក់ទង