ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការពង្រឹងការយល់ដឹង និងការអនុវត្តនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ”

(រាជធានីភ្នំពេញ)​៖ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការពង្រឹងការយល់ដឹង និងការអនុវត្តនីតិវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ”។

ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., លោក អែម កំណាន់ អគ្គនាយករង តំណាង លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាប្រមាណ ២៥០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណង ដើម្បី (១)-បង្កើនការយល់ដឹងច្បាស់ពីតួនាទី និងសេវាកម្មរបស់ អ.ដ.ក. ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និង (២)- ទទួលបានបទពិសោធន៍ជាក់ស្តែងលើបញ្ហាប្រឈម និងដំណោះស្រាយល្អៗ ព្រមទាំងបង្កើនការទំនាក់ទំនង និងកិច្ចសហការរវាង អ.ដ.ក. និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

 

ផ្សាយ​:ថ្ងៃទី​១៦ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ អដក

 

ព័ត៌មានដែលជាប់ទាក់ទង