លោក ឡាក់ ម៉េងធី​ អញ្ជើញ​នាំយកថវិការបស់ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន​ ចំនួន២,២០០,០០០រៀល​ ជូនដល់ក្រុមគ្រួសាររបស់លោក លឹម ស៊ីដន អនុប្រធានភូមិដើមគរ ដែលបានទទួលមរណភាពដោយរោគាពាធ។​

(ខេត្ត​កណ្តាល)​: ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ អញ្ជើញចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក លឹម ស៊ីដន អនុប្រធានភូមិដើមគរ ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២:៥០នាទីទៀបភ្លឺ ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងឱកាសដ៏សែនក្រៀមក្រំ លោក ឡាក់ ម៉េងធី ក៏បានសម្តែងនូវសេចក្តីសោកសៅសោកស្តាយ នឹករលឹកជាពន់ពេក​ ដែលបានបាត់បង់ធនធានមនុស្សដ៏កម្រ​ និងនាំយកថវិការបស់ឯកឧត្តមប្រធានចំនួន២,២០០,០០០រៀលជូនដល់គ្រួសារសពផងដែរ។

 

ផ្សាយ​:ថ្ងៃទី​១៨ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

📷​Lak Mengthy(FB)

Screenshot

 

ព័ត៌មានដែលជាប់ទាក់ទង