លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញអមដំណើរ​ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង មានចំនួន ៦បន្ទប់​ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាសំបួរ​ ខេត្តកំពង់ធំ៕

(ខេត្ត​កពង់ធំ)​: លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញអមដំណើរ​ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ខ្នង មានចំនួន ៦បន្ទប់​ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាសំបួរ ស្ថិតនៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ពិធីនេះក៏មានវត្តមានចូលរួមពីសំណាក់លោក-លោកស្រី​ ប្រធានមន្ទីរ​ មន្ត្រីចំណុះអោយរដ្ឋបាលក្រុង/ស្រុក​ លោកគ្រូ-អ្នកគ្រូ​ លោកតា-លោកយាយ​ និងសិស្សានុសិស្សជាច្រេីនរូបទៀតផងដែរ​ ៕

ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋ​មន្ត្រី​ បានធ្វេីការសំណេះសំណាលសិស្សនុសិស្ស និងលោកគ្រូអ្នកគ្រូប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងពាំនាំការសាកសួរសុខទុក្ខសំណាក់សម្តេចតេជោហ៊ុន សែន​ និងលោកជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី,​ ព្រមទាំង​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​លោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទ​មុនី្ន​ ដែលតែងតែគិតគូរបងប្អូនជនរួមជាតិគ្រប់ពេលវេលា គ្រប់ទីកន្លែង៕

អគារសិក្សាថ្មី ១ខ្នង មានចំនួន ៦បន្ទប់​ គឺជាការរួមចំណែករបស់រាជរដ្ឋាភិបាលតាមរយះរដ្ឋបាលខេត្តកំពង់ធំ​ ​ក្នុងការចូលរួមលេីកស្ទួយវិស័យអប់រំក្នុងតំបន់ ក៏ដូចជាការលេីកកំពស់ធនធានមនុស្សដេីម្បីជាគ្រឹះសំរាប់ប្អូនៗជាទំពាំងស្នងឫស្សីក្រេបជញ្ជក់ចំណេះដឹង​ និងជាស្ពានសំរាប់ឈាន

ធ្ពោះទៅចាប់អាជិបទៅថ្ងៃមុខក្នុងការជួយកសាងអភិវឌ្ឍន៍ប្រទេសជាតិ​ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១​របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមាន​សម្តេច​មហាបវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត​ ជាប្រធាន​ ដែលបានកំណត់អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព…។

ទន្ទឹម​នឹង​នោះ​ ឯកឧត្តម​ ទិត សុធា​ ក៏បានឧបត្តម្ហនូវសំភារះសិក្សាដូចជា ប៊ិច​ សៀវភៅ​ ខ្មៅដៃ​ កាតាប​ ក្រមម៉ា…. និងថវិកាមួយផងដែរ សំរាប់លោកគ្រូ-អ្នកគ្រូ​ សិស្សានុសិស្ស​ និងលោកតា-លោកយាយ។

 

ផ្សាយ​:ថ្ងៃទី​១៨ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ វាសនា​(Harry​VS)​

📷​ឧត្តម​សេនីយ៍​ទោ​ ហេង​ សុផល​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង