ឯកឧត្តម ម៉ាង ស៊ីណេត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្ត ព្រះសីហនុ ដើម្បីឆ្លងរបាយការណ៍សមិទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងការកំណត់ នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៧-២០៣២។
(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនខេត្ត ព្រះសីហនុ ដើម្បីឆ្លងរបាយការណ៍សមិទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ និងការកំណត់ នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២៧-២០៣២។
កិច្ចប្រជុំនេះ មានរបៀបវារៈសំខាន់ៗចំនួនពីរ៖
១-ការឆ្លងរបាយការណ៍សមិទ្ធផល៖ ធ្វើការវាយតម្លៃលើ លទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ សម្រាប់អាណត្តិឆ្នាំ ២០២២-២០២៧ កន្លងមក។
២-ការកំណត់ទិសដៅថ្មី៖ ពិភាក្សា និងកំណត់នូវគោល នយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ សម្រាប់អាណត្តិឆ្នាំ ២០២៧-២០៣២ ដើម្បីបន្តលើកកម្ពស់ជីវភាពប្រជា ពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមាន ប្រសិទ្ធភាព។
ផ្សាយ:ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ម៉ាងស៊ីណេត/MangSineth











