អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ចុះ ពិនិត្យទីតាំងបុរសម្នាក់ដែលបានបាត់ខ្លួននៅយប់ ថ្ងៃទី២០ ខែកក្កដា ក្រោយពេលចុះមុជទឹកបាញ់ត្រី នៅក្រោមស្ពានកោះពស់ ក្រុងព្រះសីហនុ។

(ខេត្ត​ព្រះសីហនុ)​: នារសៀលថ្ងៃអង្គារទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ​ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងដែលបុរសម្នាក់បានបាត់ខ្លួននៅយប់ ថ្ងៃទី២០ ខែកក្កដា ក្រោយពេលចុះមុជទឹកបាញ់ត្រី នៅក្រោមស្ពានកោះពស់ ក្រុងព្រះសីហនុ។

ហេតុការណ៍ដ៏គួរអោយសង្វេកនេះ បានកើតឡើង កាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ម៉ោងម្រមាណជាជាង១២យប់ នៅចំណុច ក្រោមស្ពានកោះពស់ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ខណៈជនរងគ្រោះបានចុះ ទៅមុជទឹកបាញ់ត្រី ប៉ុន្តែអកុសលក៏បានបាត់ខ្លួន បាត់ឈឹងតែម្តងដែលរហូតមកទល់ពេលនេះមិនទាន់រកឃេីញនៅឡេីយ នៅបេីគិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០២៦​ ​នេះ។

ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានក្រើនរំលឹកដល់ កងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ធ្វេីយ៉ាងណាត្រូវរួមគ្នាតាមជួយយរុករក បន្តស្រាវជ្រាវ និងស្វែងរកជនរងគ្រោះដោយយកចិត្ត ទុកដាក់ និងប្រុងប្រយ័ត្នអោយបានខ្ពស់។

ទន្ទឹម​នឹងនោះឯកឧត្តមអភិបាលខេត្ត ក៏អំពាវដល់បងប្អូនញាតិជនរងគ្រោះ ក៏ដូចជាប្រជានេសាទ និងភ្ញៀវទេសចរទាំងអស់ដែលបានអញ្ជេីញមកលេងកំសាន្តនៅក្រុងព្រះសីហនុ សូមមេត្តាកុំចុះមុជទឹកនៅពេលដែលមានអាកាសធាតុមិនល្អ ឬធ្វើសកម្មភាពនេសាទនៅតាមសមុទ្រ ជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ​៕

ផ្សាយ​:ថ្ងៃទី​២១ ខែកក្កដា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

📷​ម៉ាង​ស៊ីណេត​/Mang​Sineth​

 

ព័ត៌មានដែលជាប់ទាក់ទង