ឯកឧត្តម​បណ្ឌិត​ ជិន​ ម៉ាលីន​ បានអញ្ជេីញ​ចូលរួម​ក្នុង​កិច្ចបូកសរុបលទ្ធផល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ​ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ​ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ​ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ​ ។​

(រាជធានី​ភ្នំពេញ)​: កាលពី​ព្រឹកថ្ងៃ​ទី​ ខែកក្កដា​ ឆ្នាំ២០២៦​ ម្សិលមិញ​នេះ​ ឯកឧត្តម​បណ្ឌិត​ ជិន​ ម៉ា​លីន​ រដ្ឋ​លេខាធិការ​ប្រចាំការក្រសួង​យុត្តិធម៌​ បានអញ្ជេីញ​សរុបលទ្ធផល ៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ​ ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសផងដែរ។

ផ្អែកតាមរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តយុទ្ធនាការ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលយន្តការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ, បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នាអំពីបញ្ហាប្រឈមដែលបានកើតមានឡើងរួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហ្មត់ចត់ និងត្រឹមត្រូវ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ពិសេស ពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើវិស័យយុត្តិធម៌។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការនូវសំណុំរឿងអាទិភាពទាំង ៥ រួមមាន៖ អត្រានុកូលដ្ឋាន, គ្រោះថ្នាក់ចរាចរណ៍, ក្មេងទំនើង, គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

 

ផ្សាយ​:ថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ក្រសួង​យុត្តិធម៌

 

ព័ត៌មានដែលជាប់ទាក់ទង