លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយកងកម្លាំងមន្រ្តីកងរាជអាវុធហត្ថ នៃមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល

(រាជធានីភ្នំពេញ): កាលពីរសៀលថ្ងៃអង្គារ ៧កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយកងកម្លាំងមន្រ្តីកងរាជអាវុធហត្ថ នៃមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ពិធីនេះធ្វេីឡេីងនៅក្នុង មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូលរាជធានីភ្នំពេញ។
គោលបំណងក្នុងការជួបសំណេះសំណាល គឺដេីម្បីពង្រឹងការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌកំបូលឱ្យកាន់តែល្អប្រសេីរថែមទៀត បន្ថែមពីនោះ លោកអភិបាលខណ្ឌ ក៏បានធ្វេីការផ្តាំផ្ញេីអោយកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមសហការ យកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងការបង្ក្រាបរាល់បទល្មេីសទាំងឡាយណាដែលកេីតមានឡេីងក្នុងភូមិសាស្រ្តខណ្ឌកំបូលផងដែរ ។
មុននឹងបញ្ចប់លោកអភិបាលខណ្ឌ ក៏បានប្រគល់ជូននូវថវិកាឧបត្ថម្ហមួយចំនួនជូនដល់កងរាជអាវុធហត្ថខណ្ឌកំបូលទុកសំរាប់ប្រេីប្រាស់ក្នុងពេលចាំបាច់។
ផ្សាយ:ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷:ឃឹម ស៊ុនសូដា






